​សម្តេចតេជោ ហ៊ុន​ សែន៖ «ខ្ញុំនិងភរិយា សូមលើកទឹកចិត្ត និងគាំទ្រកីឡាករ កីឡាការិនី និងក្មួយៗយុវជន ចូលរួមលើកស្ទួយកីឡាជាតិឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺ»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចថា នៅម៉ោង៥ រសៀលថ្ងៃនេះសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួម នៅក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី ២៥ តុលា-៥ វិច្ឆិកា ២០១៦។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា​ សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងដល់កីឡាករ កីឡាការិនី និងយុវជន ក្នុងការចូលរួមលើកស្ទួយកីឡាជាតិ ឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺទាំងកម្រិតជាតិ និងអន្តរជាតិ។ សម្តេចតេជោ បានបញ្ជាក់តាមរយ Facebook ថា «ខ្ញុំ និងភរិយា សូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ដល់កីឡាករ កីឡាការិនី និងក្មួយៗយុវជន ក្នុងការចូលរួមលើកស្ទួយកីឡាជាតិយើង ឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺទាំងនៅក្នុងកម្រិតជាតិ និងអន្តរជាតិ … Continue reading ​សម្តេចតេជោ ហ៊ុន​ សែន៖ «ខ្ញុំនិងភរិយា សូមលើកទឹកចិត្ត និងគាំទ្រកីឡាករ កីឡាការិនី និងក្មួយៗយុវជន ចូលរួមលើកស្ទួយកីឡាជាតិឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺ»